Cambodia ISP|Cambodia Fiber optic Internet|Cambodia Best Internet| High Speed Internet|Email & Network Protection|Cambodia Hosting|Cambodia Secure Hosting

 អត្ថបទពាណិជ្ជកម្មតើ Colowi Hotspot ជា​អ្វី​? ហេតុអ្វី​លោកអ្នក​គួរប្រើ​ប្រា​ស់វា​?

 

Colowi hotspot គឺជា​ប្រព័ន្ធ​កម្មវិធី​សម្រាប់​គ្រប់គ្រង​ការចែក​ចាយ​បណ្តាញ Wi-Fi ដ៏​វៃឆ្លាត​មួយ ដែល​ត្រូវបាន​រចនា​ឡើង​ដើម្បី​ជួយ​សម្រួល​ដល់​អាជីវកម្ម​លោកអ្នក​ឱ្យ​ដំណើរការ​កាន់តែ​រលូន និង​ល្អប្រសើរ ជាពិសេស​សម្រាប់​អាជីវកម្ម​ហាង​កាហ្វេ ហាង​លក់ទំនិញ ភោជនីយដ្ឋាន សណ្ឋាគារ និង​ផ្ទះសំណាក់ ជាដើម​។

​តាមរយៈ​ប្រព័ន្ធ Hotspot ថ្មី​នេះ លោក​អ្នកនឹង​កាន់តែ​ជិតដិត និង​ដឹង​ច្បាស់​ពី​អតិថិជន ឬ​ភ្ញៀវ​របស់ខ្លួន ហើយ​ថែមទាំង​អាច​ផ្សព្វផ្សាយ​ផលិតផល ឬ​សេវាកម្ម ទៅកាន់​ពួកគេ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​ផងដែរ​។​

​ខាងក្រោម​នេះ គឺជា​មូលហេតុ ៥ យ៉ាង ដែល​លោកអ្នក​គួរ​ជ្រើសរើស​ប្រើប្រាស់ Colowi hotspot៖

១- បង្កើន​គុណ​តម្លៃ​នៃ​ម៉ាក​សញ្ញា​អាជីវកម្ម​របស់លោក​អ្នក​តាមរយៈ​ទំព័រ hotspot ដែល​អាច​រចនា និង​ឱ្យ​វា​បង្ហាញឡើង​នៅពេល​អតិថិជន​ភ្ជាប់​ទៅកាន់​ប្រព័ន្ធ Wi-Fi ផ្តល់​ដោយ​លោកអ្នក​។​

២- ធ្វើ​ទីផ្សារ​តាមរយៈ​ព័ត៌មាន​អតិថិជន​ដែល​ប្រើប្រាស់ Internet តាម​ប្រព័ន្ធ Wi-Fi របស់លោក​អ្នក​។ ពោលគឺ​ជាមួយ Colowi លោកអ្នក​អាច​ផ្សព្វផ្សាយ​ផលិតផល មុខម្ហូប ឬ​សេវាកម្ម​ថ្មីៗ ទៅកាន់​ទំព័រ​បណ្តាញ​សង្គម​ដូចជា Facebook ឬ​សារ​អេ​ឡិច​ត្រូ​និ​ច​របស់​ពួកគេ បាន​យ៉ាង​ងាយស្រួល​។

៣- អាច​គ្រប់គ្រង​លើ​ព័ត៌មាន Login របស់​អតិថិជន​នៅលើ​ផ្ទៃ​អេក្រង់​តែមួយ​។​

៤- វា​ផ្តល់នូវ​ជម្រើស​ជាច្រើន​សម្រាប់​លោកអ្នក​ក្នុងការ​កំណត់​ពី​វិធី​សម្រាប់​អតិថិជន​ធ្វើការ​ចុះឈ្មោះ​ដើម្បី​អាច​ចូល​ប្រើប្រាស់ Internet បាន ដូចជា​តាម Username/password, Coupon login និង Social Login​។​

៥- មាន​ទម្រង់​ទំព័រ Hotspot ជាច្រើន​ដែល​អនុញ្ញាតឱ្យ​លោកអ្នក​ងាយស្រួល​ក្នុងការ​ជ្រើសរើស​ដើម្បីឱ្យ​សាក​សម​ទៅនឹង​អាជីវកម្ម​របស់ខ្លួន​៕

​ប្រសិនបើ​លោកអ្នក​មាន​ចម្ងល់ សូម​ចុច​ចូលទៅ​កាន់​ទំព័រ Colowi ឬ​ធ្វើការ​ទំនាក់ទំនង​ទៅកាន់​ក្រុមការងារ​របស់ Colowi តាមរយៈ​លេខ​ទូរ​សព្ទ ០៧៧ ៦០០៩០៥ ឬ​តាម​សារ​អេ​ឡិច​ត្រូ​និ​ច support@colowi.com

Leave a Comment

nineteen − 11 =